Lionel Messi របស់ Barcelona បានឈ្នះពាន កីឡាករល្អបំផុតក្នុងពិភពលោក Ballon d’Or ជាលើកទី៦ច្រើនជាងកីឡាករណា ទាំងអស់ក្នុងប្រវត្តិសាស្ត្រ។

Messi
នេះគឺជាពានដំបូងរបស់ខ្សែប្រយុទ្ធវ័យ៣២ ឆ្នាំគិតចាប់ឈ្នះឆ្នាំ២០១៥មក ហើយរូបគេអាចឈ្នះវាសារជាថ្មីបន្ទាបពីស៊ុតបញ្ចូលទី៥៤គ្រាប់ទាំង នៅក្លឹប និងជម្រើសជាតិថែមទាំងបានជួយ Barcelona ឈ្នះ La Liga កាលពីរដូវកាល ២០១៨-២០១៩។
Virgil van Dijk ដែលជាបេក្ខភាពលេចធ្លោមួយ រូបដែរនោះឈរនៅលេខ២ ខណៈ Ronaldo ឈរនៅលេខ៣ ហើយ Sadio Mane និង Mohamed Salah ឈរនៅលេខ៤ និងលេខ៥បន្តបន្ទាប់៕

ប្រភព៖news.sabay.com.kh
