The Sunsportsចេញផ្សាយនៅថ្ងៃអង្គារទី២ខែធ្នូនេះបានឲ្យដឹងថាគ្រូបង្វឹកក្លឹបLeceister Cityដែលជាបុគ្គលមានព័ត៌មានថានឹងអាចផ្លាស់ទៅធ្វើការArsenalខ្លាំងជាងគេនោះបានធ្វើការបង្ហើបប្រាប់ថាវាពិតអាចទៅរួចពិតមែននៅពេលខាងមុខ។
លោកRodgerបច្ចុប្បន្នកំពុងដឹកនាក្លឹបកញ្ជ្រោងទឈរជើងនៅលេខរៀងទី២ក្នុងតារាងកំពូលនោះបាននិយាយថាលក្ខណ្ឌក្នុងកុងត្រារបស់លោកជាមួយនឹងLeceister Cityគឺអាចនឹងបែកចែកពីគ្នាប្រសិនបើមានសំណើរធំណាមួយនឹងផ្តល់ជូនក្លឹប។
ជាក់ស្តែងហាក់មិនមានបេក្ខភាពណាដែលល្អលើពីបុរសរូបនេះឡើយទាំងគ្រូបង្វឹកបណ្តោះអាសន្នលោកLjunbergនិងលោកPochettinoអតីតគ្រូបង្វឹករបស់Spursក្តីក្នុងការទៅជំនួសតំណែងរបស់លោកEmeryដែលត្រូវបានក្លឹបបណ្តេញចេញកាលពីសប្តាហ៍មុននោះ៕
ប្រែសម្រួល:ស៊ុនលី