ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2019 លើកទី៣០ ប្រទេសហ្វីលីពីនក្រុមកីឡាល្បុក្កតោដណ្តើមបានមេដាយ២០គ្រឿងតែមួយប្រភេទកីឡា ខណៈម្ចាស់ផ្ទះហ្វីលីពីនដណ្តើមមេដាយចំនួន៧៩គ្រឿង។

មេដាយចំនួន២០គ្រឿងដែលកីឡាល្បុក្កតោកម្ពុជារួមមានមេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ១៧ គ្រឿង ចំណែកកីឡាសីដក់វិញទទួលបានមេដាយប្រាក់១គ្រឿង។ លទ្ធផលនេះមិនល្អសម្រាប់កម្ពុជាទេ ថែមទាំងធ្វើឲ្យកម្ពុជាធ្លាក់មកដល់ចំណាត់ថ្នាក់លេខ៩ទៀត។

ចំពោះម្ចាស់ផ្ទះហ្វីលីពីនដណ្តើមមេដាយ៧៩គ្រឿ រួមមានមេដាយមាស៤១គ្រឿង ប្រាក់២៣ គ្រឿង និងសំរិទ្ធ១៥គ្រឿង ខណៈវៀតណាមដណ្តើមមេដាយ៦០គ្រឿ រួមមានមេដាយមាស១៨ គ្រឿង ប្រាក់២៤គ្រឿង និងសំរិទ្ធ១៨គ្រឿង និងឥណ្ឌូនេស៊ីដណ្តើមមេដាយ៣៧គ្រឿ រួមមានមេដាយមាស១០គ្រឿង ប្រាក់១៤គ្រឿង និងសំរិទ្ធ១៣គ្រឿង៕ដោយ៖លី ភីលីព
