Manchester United បង្ហាញទម្រង់លេងមិនល្អឡើយ សម្រាប់ការចាប់ផ្ដើមរដូវកាល២០១៩-២០នេះ។ បច្ចុប្បន្នពួកគេឈរនៅចំណាត់ថ្នាក់លេខ១០ឯណោះក្នុងតារាងពិន្ទុ Premier League។ យ៉ាងណាវិបសាយបរទេសមួយបានបញ្ចេញមតិ Man Utd គួរលក់កីឡាករ២នាក់ចេញ ដែលបង្ហាញទម្រង់លេងមិនល្អ។ នោះគឺ៖
១. Jesse Lingard

នៅរដូវកាល២០១៨-១៩ ក្នុង Premier League កីឡាករ Jesse Lingard រកបានតែ៤គ្រាប់គត់ និង Assist ២គ្រាប់ក្នុងការបង្ហាញខ្លួន៣៧ប្រកួត។ សម្រាប់រដូវកាលនេះវិញ គេរកបានតែ១គ្រាប់គត់ និងគ្មានការ Assist។ បច្ចុប្បន្ន តំណែងលេងរបស់ Lingard ត្រូវបាន Dan James យកបានបាត់ទៅហើយ។ នៅសល់តែរយៈពេលប្រហែលជាង១០ថ្ងៃទៀតប៉ុណ្ណោះ Lingard ឈានដល់វ័យ២៧ឆ្នាំ។
២. Phil Jones

Phil Jones ត្រូវបានបិសាចក្រហមនាំមកតាំងពីជំនាន់គ្រូតា Ferguson ពីក្លឹពBlackburn Rovers។ ប៉ុន្តែទម្រង់លេងបច្ចុប្បន្នរបស់គេហាក់ធ្លាក់ខ្លាំង និងបាត់បង់តំណែងការពារកណ្ដាលបាត់ទៅហើយ។ រដូវកាលថ្មីនេះកីឡាករវ័យ២៧ឆ្នាំលេងបានតែ១ប្រកួតគត់ក្នុងលីគ។
ប្រភព៖Sabay
