The Sunsportsចេញផ្សាយនៅថ្ងៃពុធទី៤ខែធ្នូនេះបានឲ្យដឹងថាក្លឹបបិសាចក្រហមMan Unitedដែលកំពុងធ្លាក់ជើងខ្លាំងនោះអាចនឹងបង្វែរគោលដៅរបស់ខ្លួនទៅជាមួយនឹងលោកGareth Southgateវិញដើម្បីមកជំនួសតំណែងរបស់លោកSolskjareនាពេលខាងមុខ។
បច្ចុប្បន្នលោកSouthgateកំពុងដឹកនាំក្រុមជម្រើសជាតិអង់គ្លេសបានយ៉ាងល្អបំបែកប្រវត្តិសាស្ត្រជាច្រើនដងមកហើយ។អង់គ្លេសកំពុងតែមមាញឹកខ្លាំងក្នុងការប្រកួតជម្រុះពូលទៅលេងនៅព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០ខាងមុខដែលនេះមានន័យថាឧិកាសផ្លាស់ទៅធ្វើការជាមួយនឹងMan Unitedគឺនឹងអាចធ្វើទៅរួចយ៉ាងហោចណាស់បញ្ចប់ព្រឹត្តិការណ៍នេះជាមុនសិនផងដែរ។
អ្វីដែលគួរឲ្យច្បាស់នៅពេលនេះនោះគឺបិសាចក្រហមMan Unitedនឹងធ្វើការសម្រេចចិត្តបណ្តេញគ្រូបង្វឹកបច្ចុប្បន្នលោកSolskjaerហើយប្រសិនបើប្រកួតចុងក្រោយប៉ះនឹងSpursនិងMan Cityនឹងទទួលបានត្រឹមពាក្យបរាជ័យនោះ៕
ប្រែសម្រួល:ស៊ុនលី
