ភ្នំពេញ៖ក្រុមកីឡាការិនីប៉េតង់ជួយដណ្តើមចំណាត់ថ្នាក់លេខ៧ជូនកម្ពុជាវិញ បន្ទាប់ក្រុមនេះដណ្តើមមេដាយមាសលើវិញ្ញាសា៣នាក់ទល់៣នាក់នារីនៃព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីនគិតត្រឹមមដល់ថ្ងៃទី៥ ខែធ្នូ ២០១៩ ខណៈម្ចាស់ផ្ទះហ្វីលីពីនដណ្តើមមេដាយចំនួន១២៤គ្រឿង។

កម្ពុជាបានដំណ្តើមយកចំណាត់ថ្នាក់លេខ៧ដោយស្ថិតនៅលើប្រទេសមីយ៉ាន់ម៉ា ប្រុយណេ ឡាវ និងទីម័រ ដោយសារតែកម្ពុជាឈ្នះមេដាយមាស២គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ១៧ គ្រឿងសរុប២២គ្រឿង ខណៈមីយ៉ាន់ម៉ាមានមេដាយមាស១គ្រឿង ប្រាក់៦គ្រឿង និងសំរិទ្ធ ២២គ្រឿងសរុប២៩គ្រឿង។

ចំណែកម្ចាស់ផ្ទះហ្វីលីពីនដណ្តើមមេដាយ១២៤គ្រឿ រួមមានមេដាយមាស៥៧គ្រឿង ប្រាក់ ៤៣ គ្រឿង និងសំរិទ្ធ២៤គ្រឿង ខណៈវៀតណាមដណ្តើមមេដាយ៩៧គ្រឿ រួមមានមេដាយមាស២៨គ្រឿង ប្រាក់៣៣គ្រឿង និងសំរិទ្ធ៣៦គ្រឿង និងប្រទេសឥណ្ឌូនេស៊ីដណ្តើមមេដាយ៨៤គ្រឿ រួមមានមេដាយមាស២៣គ្រឿង ប្រាក់៣០គ្រឿង និងសំរិទ្ធ៣១គ្រឿង។

ចំពោះម៉ាឡេស៊ីដណ្តើមមេដាយ៥៨គ្រឿ រួមមានមេដាយមាស២២គ្រឿង ប្រាក់១៣គ្រឿង និងសំរិទ្ធ២៣គ្រឿង សិង្ហបូរីដណ្តើមមេដាយ៥៩គ្រឿ រួមមានមេដាយមាស១៩គ្រឿង ប្រាក់១៤ គ្រឿង និងសំរិទ្ធ២៦គ្រឿង និងថៃដណ្តើមមេដាយ៥៨គ្រឿ រួមមានមេដាយមាស១៥ គ្រឿង មេដាយប្រាក់១៩គ្រឿង និងសំរិទ្ធ២៤គ្រឿង៕ដោយ៖លី ភីលីព




