ភ្នំពេញ៖ក្រុមកីឡាករប៉េតង់កម្ពុជាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទោះបីក្រុមនេះចាញ់ក្រុមកីឡាករថៃលើវិញ្ញាសាវាយគូ២នាក់ទល់២នាក់បុរសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។

លោក សូម៉ៃ សុខគា ប្រធានប្រតិភូ និងអគ្គលេខាធិការរងនៃសហព័ន្ធបានប្រាប់ពីហ្វីលីពីនថា ក្រុមកីឡាករកម្ពុជាបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយប៉ះប្រទេសឡាវ។ ការប្រកួតជុំទី១ឈ្នះឥណ្ឌូនេស៊ីលទ្ធផល១៣ទល់១ ជុំទី២ឈ្នះវៀតណាមលទ្ធផល១៣ទល់១១ និងលើកចុងក្រោយចាញ់ថៃលទ្ធផល១០ទល់៨។

លោកបានបន្តថា ក្រុមកីឡាការិនីបានធ្លាក់ពីការប្រកួតហើយ ការប្រកួតជុំទី១ឈ្នះហ្វីលីពីន ជុំទី២ចាញ់វៀតណាម និងលើកចុងក្រោយចាញ់ម៉ាឡេស៊ី៕ដោយ៖លី ភីលីព

