ខ្សែប្រយុទ្ធ Lionel Messi បាននិយាយប្រាប់សារព័ត៌មាន Canal+ ថា វាពិតជាគួរឲ្យរអៀសខ្លួនណាស់ ដែលឃើញខ្សែប្រយុទ្ធសេណេហ្គាល់ Sadio Mane ជាប់លេខ ៤ ក្នុង Ballon d’Or។
Messi បាននិយាយថា៖ “ វាពិតជាគួរឲ្យខ្មាសណាស់ ដែលឃើញ Mane ជាប់លេខ ៤ក្នុងពាន Ballon d’Or។ ខ្ញុំគិតថា ឆ្នាំនេះ មានកីឡាករល្អៗច្រើនណាស់ ដែលធ្វើឲ្យពិបាកក្នុងការ បោះឆ្នោតជ្រើសរើស តែខ្ញុំជ្រើសរើស Mane ” ។

កីឡាករអាហ្សង់ទីនរូបនេះបានបន្តថា “ Mane បានសម្រេចបានស្នាដៃ យ៉ាងអស្ចារ្យក្នុងឆ្នាំនេះ ដែលវាជាករណីពិសេសផ្សេងពីក្រុម Liverpool ទាំងមូល។ នេះហើយជាមូលហេតុ ដែលខ្ញុំជ្រើសរើសរូបគេ ” ។
ខ្សែប្រយុទ្ធ Liverpool កីឡាករ Sadio បានរកគ្រាប់បាល់ចំនួន ២៦គ្រាប់ ក្នុង ៥០ប្រកួតគ្រប់កម្មវិធីរបស់ Liverpool កាលពីរដូវកាលមុន ចំណែករដូវកាល ២០១៩/២០នេះ Mane រកបាន ១៣គ្រាប់ ក្នុង ២១ប្រកួត៕
ប្រភព៖ Sabay
