ភ្នំពេញ៖ ថ្នាក់ដឹកនាំ ព្រមទាំងក្រុមប្រតិភូកីឡា៤ប្រភេទ បានចេញដំណើរនៅជើងទី៩ នៅយប់ថ្ងៃព្រហស្បតិ៍ ៩ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ឆ្ពោះទៅចូលរួមម្រឹត្តិការណ៍ ប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីននាព្រលានយន្ដហោះអន្តរជាតិ ។

កាលចេញដំណើរជើងទី៩នេះ មានកីឡា៤ប្រភេទគឺ តេក្វាន់ដូ WT សូហ្វតិន្នីស Kickboxing ការ៉ាតេ ស្របពេលដែលកម្ពុជា ដណ្តើមមេដាយសរុបចំនួន២២គ្រឿង ក្នុងនោះមេដាយមាសចំនួន២គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ១៧គ្រឿង។

លោកគង់ សក្ខិដា អគ្គលេខាធិការនៃខេមរសហព័ន្ធតេក្វាន់ដូ WT (World Taekwondo) បានមាន ប្រ សាសន៍ថា ក្នុងចំណោមអត្តពលិកទាំង៩រូបនោះ មានកីឡាករចំនួន៥រូប និងកីឡាការិនីចំនួន៤រូបក្នុង នោះ មានកីឡាការិនីស៊ន សៀវម៉ីមួយរូបដែរ៕ដោយ៖លី ភីលីព


