លោកគ្រូ Felix Dalmas បានស្នើក្រុមសន្តិសុខនៃកីឡដ្ឋាន Rizal Memorial បង្កើនការការពារសម្រាប់ក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ក្រុមគោព្រៃបញ្ចប់ការប្រកួតចុងក្រោយកាលពីថ្ងៃទី ៤ ខែ ធ្នូ។

រូបដែលសារព័ត៌មានវៀតណាមប្រមាញ់បាន
ចំពោះព្រឹកថ្ងៃទី៦នេះវិញ មុនមួយថ្ងៃនៃការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទល់នឹងវៀតណាម U22 កម្ពុជា បានបិទទ្វាហ្វឹកហាត់ មិនអនុញ្ញាតឲ្យអ្នកកាសែតណាម្នាក់ចូលថតឡើយ សូម្បីអ្នកកាសែតខ្មែរ។ មូលហេតុដោយសារតែនេះជាការហ្វឹកហាត់យុទ្ធសាស្ត្រសំខាន់សម្រាប់ប្រយុទ្ធនឹងវៀតណាម និងជាការប្រកួតសំខាន់សម្រាប់លោក Flix ដែលបានឡើងមកវគ្គ៤ក្រុមចុងក្រោយជាលើកដំបូង។
យ៉ាងណាត្បិតតែមានការបិទទ្វាក្ដី តែសារព័ត៌មានរបស់វៀតណាមមួយនៅតែលួចប្រមាញ់បានរូប១សន្លឹកនៃការហ្វឹកហាត់របស់កម្ពុជា។ កម្ពុជានឹងត្រូវជួបវៀតណាមនៅថ្ងៃស្អែកម៉ោង៧:០០នាទីយប់៕


ប្រភព៖Sabay
