ភ្នំពេញ៖ក្រុមកីឡាករប៉េតង់កម្ពុជា ប៉ះក្រុមកីឡាករប៉េតង់ថៃនៅវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាវាយគូ ២ នាក់ទល់២នាក់បុរស ក្រោយយកឈ្នះ លើគូប្រកួតរៀងៗខ្លួន នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេស ហ្វីលីពីននៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។

លោក សូម៉ៃ សុខគា ប្រធានប្រតិភូ និងអគ្គលេខាធិការរងនៃសហព័ន្ធ បានប្រាប់ពីហ្វីលីពីនថា ក្រុមកីឡាករកម្ពុជា កីឡាករ សុខ ចាន់មាន និងកីឡាករ ញ៉ែម បូរ៉ាបានឡើងផ្តាច់ព្រ័ត្រ ដោយឈ្នះក្រុមកីឡាករ ប្រទេសឡាវ ដោយលទ្ធផល ១៣ ទល់ ៧ ចំណែកក្រុមកីឡាករ ប៉េតង់ថៃក៏បានយកឈ្នះ ក្រុមកីឡាករប៉េតង់ម៉ាឡេស៊ី ដោយលទ្ធផល១៣ទល់៨។

ដូច្នេះក្រុមកីឡាករប៉េតង់កម្ពុជា ប៉ះក្រុមកីឡាករប៉េតង់ថៃ នៅវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាវាយគូ២ នាក់ ទល់២នាក់បុរស វេលាម៉ោង ១,៣០ (ម៉ោងនៅហ្វីលីពី) បញ្ជាក់៖ ម៉ោងនៅហ្វីលីពី លឿនជាងម៉ោងកម្ពជា ១ ម៉ោង ប្រហែលជាម៉ោង ១២,៣០ នាទីនៅកម្ពុជា៕ ដោយ៖លី ភីលីព
