កីឡា

Peter Schmeichel បញ្ជាក់ហើយថា Solskjare នៅតែរងសំពាធដដែល ទោះបីជាឈ្នះ Spurs ក្តី

The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី៥ខែធ្នូនេះ បានឲ្យដឹងថាអតីតវិរៈម្នាក់ របស់ក្លឹបបិសាចក្រហម Man United លោក Peter Schmeichel បានលើកឡើងថា គ្រូបង្វឹកក្លឹបលោក Ole Solskjaer នៅតែស្ថិតនៅក្នុងសំពាធដដែល ទោះបីជាការប្រកួតជ័យជំនះ លើ Spurs កាលពីយប់មិញក្តី។

២គ្រាប់ដែលរកបាន ដោយខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford បានជួយឲ្យ Man United រកបាន៣ពិន្ទុក្រោយលទ្ធផលចប់ការប្រកួត២ទល់នឹង១ បានធ្វើឲ្យអតីតគ្រូបង្វឹក Jose Mourinho បរាជ័យក្នុងគ្រា ដែលបានត្រឡប់មកទឹកដីOld Trafford វិញជាលើកដំបូង។

ទោះបីជាជ័យជំនះមួយនេះក្តីប៉ុន្តែជឿជាក់ថា សំពាធរបស់លោក Solsjkare នៅតែបន្តកើតមានដដែលខណៈដែល Man United កំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៦ ក្នុងតារាងបច្ចុប្បន្ន ទាំងដែលមានទំរង់លេង មិនមានភាពល្អប្រសើរសោះ រដូវកាលនេះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top