ភ្នំពេញ៖ក្រុមកីឡាករ ប៉េតង់កម្ពុជា ប៉ះក្រុមកីឡាករប៉េតង់ថៃ នៅវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាវាយ គូ២នាក់ទល់២នាក់បុរស ក្រោយយកឈ្នះលើ គូប្រកួតរៀងៗខ្លួននាវគ្គពាក់ កណ្តាលផ្តាច់ ព្រ័ត្រក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេស ហ្វីលីពីន នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។
លោក សូម៉ៃ សុខគា ប្រធានប្រតិភូ និងអគ្គលេខាធិការ រងនៃសហព័ន្ធបានប្រាប់ពីហ្វីលីពីនថា ក្រុមកីឡាករកម្ពុជា កីឡាករ សុខ ចាន់មាន និងកីឡាករ ញ៉ែម បូរ៉ាបានឡើងផ្តាច់ព្រ័ត្រ ដោយឈ្នះក្រុម កីឡាករប្រទេសឡាវ ដោយលទ្ធផល១៣ទល់៧ ចំណែកក្រុមកីឡាករប៉េតង់ថៃ ក៏បានយកឈ្នះក្រុម កីឡាករប៉េតង់ម៉ាឡេស៊ីដោយ លទ្ធផល១៣ទល់៨។
ដូច្នេះក្រុមកីឡាករប៉េតង់កម្ពុជាប៉ះ ក្រុមកីឡាករប៉េតង់ថៃ នៅវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាវាយគូ ២នាក់ ទល់២នាក់បុរសវេលាម៉ោង ១,៣០(ម៉ោងនៅហ្វីលីពី) បញ្ជាក់៖ម៉ោងនៅហ្វីលីពី លឿនជាងម៉ោងកម្ពជា ១ ម៉ោង ប្រហែលជា ម៉ោង១២,៣០នាទីនៅកម្ពុជា៕ ដោយ៖លី ភីលីព






