ភ្នំពេញ៖កីឡាករ វ៉ាន់ វឿនបាន យកឈ្នះកីឡាករ វៀតណាម Nguyen Quang Huy ក្នុងប្រភេទទម្ងន់៥៤ គីឡូក្រាមក្នុង លទ្ធផល៣០ទល់២៧ដែលមាន កីឡាករចូលរួមចំនួន៧នាក់នៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលប្រព្រឹត្តថ្ងៃទី៦ ខែវិច្ឆិកាដល់ថ្ងៃទី១១ ខែធ្នូ ២០១៩។
លោក តែម ម៉ឺន ប្រធាន សហព័ន្ធកីឡាប្រដាល់ គុនខ្មែរបានមាន ប្រសាសន៍ ពីហ្វីលីពីនថា កីឡាប្រដាល់គុនខ្មែរយើងមានកីឡាករ៣នាក់ដែល ឈានជើងចូល វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រហើយ គឺកីឡាករ វ៉ាន់ វឿន ប្រភេទទម្ងន់៥៤គីឡូក្រាម កីឡាករ ឡៅ ចិត្ត្រា ប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម ហើយ និងកីឡាករគុនខ្មែរ ហ៊ឹម គឹមរៀង ក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ៕ ដោយ៖លី ភីលីព



