ភ្នំពេញ៖ក្រុមកីឡាការិនី ប៉េតង់ ម្ចាស់មេដាយមាស និងក្រុមកីឡាករប៉េតង់ម្ចាស់ មេដាយប្រាក់របស់កម្ពុជាក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីនបានវិលត្រឡប់ មកកម្ពុជានាយប់ម៉ោង ១១,០០ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩។
លោក សូម៉ៃ សុខគា ប្រធានប្រតិភូ និងអគ្គលេខាធិការរង នៃសហព័ន្ធបានប្រាប់ពីហ្វីលីពីនថា ក្រុមកីឡាករកម្ពុជា កីឡាករ សុខ ចាន់មាន និងកីឡាករ ញ៉ែម បូរ៉ា ទទួលបានមេដាយ ប្រាក់លើវិញ្ញាសាវាយគូ២នាក់ទល់២នាក់បុរស ចំណែកកីឡាការិនី អ៊ុន ស្រីយ៉ា និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម កីឡាការិនី ឃួន យ៉ារី និង កីឡាការិនី ដួងឌីណាដណ្តើមមេដាយមាសលើវិញ្ញាសា ៣នាក់ទល់៣នាក់។ ដោយ៖លី ភីលីព







