ភ្នំពេញ៖ក្រុមបាល់ទាត់ ជម្រើសជាតិវៀតណាម បានយកឈ្នះលើក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជាក្នុងលទ្ធផល ៤ទល់០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃរឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន នាយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩។
សម្រាប់ក្រុមបាល់ទាត់ ជម្រើសជាតិវៀតណាមនឹង ជួបជាមួយក្រុមបាល់ទាត់ជម្រើសជាតិថៃនៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើម យកមេដាយមាស ចំណែកក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជាប៉ះក្រុមបាល់ទាត់ជម្រើសជាតិ មីយ៉ាន់ម៉ាដណ្តើម មេដាយសំរិទ្ធ។
ចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ធ្លាប់ចាញ់ក្រុមបាល់ទាត់ ជម្រើសជាតិ មីយ៉ាន់ម៉ាដោយលទ្ធផល២ទល់១ ក្នុងពូល ចំណែកក្រុមបាល់ទាត់ ជម្រើសជាតិវៀតណាម ស្មើជាមួយក្រុមបាល់ទាត់ជម្រើសជាតិថៃ ក្នុងលទ្ធផល២ទល់២៕ ដោយ៖លី ភីលីព



