ភ្នំពេញ៖ ក្រុមកីឡាការិនីតេក្វាន់ដូWTកម្ពុជា ដណ្តើមមេដាយ៣គ្រឿង ផ្នែកនារី ក្នុងព្រឹត្តិការណ៍កការ ប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ជូនប្រទេសជាតិ។
លោកឆយ យ៉ុងសុក ដែលជាគ្រូបង្វឹកតេក្វាន់ដូWTកម្ពុជា បានប្រាប់ឲ្យដឹងថា តេក្វាន់ដូWTកម្ពុជា ត្រៀមដណ្តើរមេដាយ៣គ្រឿង រួមមានមេដាយមាស១គ្រឿង និងមេដាយប្រាក់២គ្រឿង ។ សម្រាប់មេដាយមាស បានទៅលើវិរកីឡាការិនី ស៊ន សៀវម៉ី បន្ទាប់យកឈ្នះកីឡាការិនី ម្ចាស់ផ្ទះហ្វីលីពីន ក្នុងទឹកទី៤ ដោយទាត់មួយជើងត្រូវមួក លើក្បាលទទួល៣ពិន្ទុ ក្នុងលទ្ធផល ១២ទល់៩ ។
លោកគ្រូបន្តថា ចំណែកកីឡាការិនី ឈឿង អាលីហ្សា ទទួលបានមេដាយប្រាក់ ដោយចាញ់ កីឡាការិនី ម្ចាស់ផ្ទះហ្វីលីពីន លទ្ធផល៤ទល់១០ ចពោះកីឡាការិនី ថិប កាសានទ្រេនីកូល ក៏ទទួលបានមេដាយប្រាក់ ក្រោយចាញ់ កីឡាការិនីវៀតណាម លទ្ធផល៩ទល់១១៕ ដោយ៖ លី ភីលីព



