The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃអាទិត្យទី៨ខែធ្នូនេះ បានសរសេរថាក្លឹប Real Madrid នៅតែបន្តស្វែងរកឧិកាស ក្នុងការចុះកុងត្រាជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Aubameyang ដដែលក្នុងខែមករាខាងមុខនេះ ទោះបីជាកន្លងមិនសូវជាទទួលបាន លទ្ធផលវិជ្ជមានក្តី។
សប្តាហ៍នេះក្លឹប Real Madrid នៅតែព្យាយាមរកវិធីថ្មីដើម្បីសុំចចារទិញកីឡាកររូបនេះ ដដែលពីក្លឹបកាំភ្លើងធំ Arsenal ដោយជម្រើសចុងក្រោយមួយទៀត ដែលនឹងត្រូវដាក់នោះគឺការផ្លាស់ប្តូរគ្នា រវាងកីឡាកររូបនេះ ជាមួយនឹងខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Jovicទៀតផង។
Arsenal បច្ចុប្បន្នកំពុងដុនដាបខ្លាំងមែនទែន ដោយមានទាំងការបណ្តេញចេញគ្រូបង្វឹក លោក Unail Emery ទៀតផង។ទោះបីជាបច្ចុប្បន្ន Aubameyang ត្រូវបានប្រគល់តំណែង ជាប្រធានក្រុមផងក្តី ប៉ុន្តែជឿជាក់ថាកុងត្រាចាស់ ដែលមានសុពលភាពដល់រដូវក្តៅ គឺមិនទាន់ត្រូវបានបន្តនៅឡើយ៕
ប្រែសម្រួល:ស៊ុនលី