ភ្នំពេញ៖ក្រុមកីឡាករកលកម្ពុជា ទទួលបានមេដាយសំរិទ្ធ៥គ្រឿង នៃរឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីននាយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ក្រោយពីចាញ់គូប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

លោក ប៊ុយ សោភណ្ឌអគ្គលេខាធិការ នៃសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានមានប្រសាសន៍ពីហ្វីលីពីនថា ក្រុមកីឡាសកលយើង ទទួលមេដាយសំរិទ្ធ៥គ្រឿង រួមមាន កីឡាករ សៅ រង្សី ប្រភេទទម្ងន់ ៤៩ គ.ក្រ ទទួលបានមេដាយសំរឹទ្ធ កីឡាករ យ៉ុន ដារ័ត្ន ប្រភេទទម្ងន់ ៦៤ គ.ក្រទទួលបានមេដាយសំរឹទ្ធ និងកីឡាករ ស៊ីវ សុងម៉េង ប្រភេទទម្ងន់ ៧៥ គ.ក្រ ទទួលបានមេដាយសំរឹទ្ធ។

លោកបាននបន្តថា ចំណែកកីឡាការិនី២នាក់គឺកីឡាការិនី នៅ ស្រីពៅ ប្រភេទទម្ងន់ ៥១ គ.ក្រ ទទួលបានមេដាយសំរឹទ្ធ និងកីឡាការិនី វី ស្រីខួច ប្រភេទទម្ងន់ ៦០ គ.ក្រ ទទួលបានមេដាយសំរឹទ្ធ៕ដោយ៖លី ភីលីព
