ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃផ្ញើសារអបអរសា ទរ និងកោតសរសើរ ដល់កីឡាករ-កីឡាការនីកម្ពុជាម្ចាស់ មេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន បន្ទាប់ពីវិរកីឡាការិនីតេក្វាន់ដូ WT ស៊ន សៀវម៉ីឈ្នះមេដាយមាស កាលពីយប់មិញ។
សម្ដេចក្រឡាហោមបានបញ្ចេញសារថា សូមអបអរសាទរ ការឈ្នះបានមេដាយជាបន្តបន្ទាប់របស់កីឡាករ កីឡាការនី កម្ពុជាយើង នៅក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន។ ពិតជារំភើបរីករាយណាស់ ព្រោះគ្រាន់តែ នៅថ្ងៃទី៨ខែធ្នូនេះកម្ពុជាយើងឈ្នះបានមេដាយដល់ទៅ៨គ្រឿង បន្ថែមទៀត រួមមានមេដាយមាស ១គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ៥គ្រឿង។ គិតមកដល់ពេលនេះ កម្ពុជាយើងឈ្នះបានមេដាយសរុបកើនឡើងដល់ទៅ៣៥គ្រឿងហើយ ក្នុងនោះឈ្នះ បានមេដាយមាស៣គ្រឿង មេដាយប្រាក់៦គ្រឿង និងមេដាយសំរឹទ្ធ២៦គ្រឿង។
ម្ចាស់មេដាយមាសSea Game ឆ្នាំ២០១៩ ទាំង៣វិញ្ញាសារបស់កម្ពុជា គឺ៖ កីឡាករ យ៉ង់ ម៉េងលី វិញ្ញាសា Arnis ក្រុមកីឡាការិនីស្រ៊ាង សុរ៉ាឃីម- ឌួង ឌីណា – ឃួន យ៉ារី វិញ្ញាសាប៉េតង់ វាយ៣នាក់ និងកីឡាការិនី ស៊ន សៀវម៉ី វិញ្ញាសា តៃក្វាន់ដូ។
កម្ពុជាយើងនៅមានប្រភេទកីឡាជាច្រើនទៀត ដែលត្រូវប្រកួតដណ្ដើម យកមេដាយបន្ថែមនៅក្នុងព្រឹត្តិការណ៍កីឡាតំបន់ មួយនេះ ក្នុងនោះក៏មានកីឡាបាល់ទាត់ដែរ។ ដូច្នេះឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមលើកទឹកចិត្តក្រុមកីឡាករ កីឡាការនីយើងទាំងអស់ ខិតខំថែរក្សាសុខភាព ពង្រឹងស្មារតីដើម្បីដណ្ដើម យកជ័យជូនប្រទេសជាតិ យើងបន្ថែមទៀត៕





