កីឡា

មកមើលកីឡាករទាំង៥នាក់ ដែល Lampard នឹងទិញមក ពង្រឹងក្លឹប ក្រោយរួចបម្រាម

The Sunsports ចេញផ្សាយនៅថ្ងៃចន្ទ ទី៩ខែធ្នូនេះ បានសរសេរថាក្លឹបតោខៀវ Chelsea ដែលមិនបានចំណាយលុយសោះ កាលពីពេលទីផ្សារដោះដូរកីឡាករ រដូវកាលមុនមកដោយ សារបម្រាមនោះ នឹងត្រៀមខ្លួនបានយ៉ាងល្អក្នុងការជះលុយ ទំហំធំមួយជាមិនខានក្នុងខែ មករាខាងមុខនេះ។

ដំណឹងដ៏ល្អកាលពីចុងសប្តាហ៍ ដោយតុលាការបានប្រកាសអំពី ការលើកលែង បម្រាមក្នុងការ ទិញដូរកីឡាកររបស់ក្លឹបតោខៀវ Chelsea ដែលមានន័យថា ក្លឹបដែលកំពុងស្ថិតក្រោម ការដឹកនាំរបស់លោក Frank Lampard នឹងចាប់ផ្តើមធ្វើការទិញ បន្ថែមកីឡាករថ្មី បន្ថែមបាន ក្នុងខែមករានេះ។

ប្រភពដដែលបាន សរសេរទៀតថា កីឡាករល្អៗចំនួន៥រូប នឹងក្លាយទៅជាគោលដៅសំខាន់របស់លោកLampardក្នុងការចំណាយលុយ ក្នុងពេលខាងមុខនេះក្នុងនោះមានដូចជាកីឡាករ ខ្សែការពារស្លាបឆ្វេង Ben Chilwellខ្សែប្រយុទ្ធ Wilfried Zaha កីឡាករខ្សែប្រយុទ្ធ Jadon Sanchoកីឡាករ Benoit Badiashile និងកីឡាករ Calum Wilson ផងដែរ៕

ប្រែសម្រួល ស៊ុនលី

Most Popular

To Top