ភ្នំពេញ៖ក្រុមកីឡាការិនីតេក្វាន់ដូ WT កម្ពុជាដណ្តើមមេដាយ៤គ្រឿង ផ្នែកនារីក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីនថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ជូនប្រទេសជាតិដែល ជាបំបែកកំណត់ត្រាថ្មី សម្រាប់វិស័យតេក្វាន់ដូ WT សម្រាប់ SEA GAMES ។
លោកឆយ យ៉ុងសុក ដែលជាគ្រូបង្វឹកតេក្វាន់ដូ WT កម្ពុជាបានប្រាប់ឲ្យដឹងថា តេក្វាន់ដូ WT កម្ពុជាត្រៀមដណ្តើរមេដាយ ៣គ្រឿងរួមមាន មេដាយមាស១គ្រឿង និងមេដាយប្រាក់២គ្រឿង ។ សម្រាប់មេដាយមាសបានទៅលើ វិរកីឡាការិនី ស៊ន សៀវម៉ី បន្ទាប់យកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ក្នុងទឹកទី៤ ដោយទាត់មួយជើត្រូវមួកលើ ក្បាលទទួល៣ពិន្ទុក្នុងលទ្ធផល ១២ទល់៩។
លោកគ្រូបន្តថា ចំណែកកីឡាការិនី ឈឿង អាលីហ្សាទទួល បានមេដាយប្រាក់ដោយចាញ់កីឡាការិនី ម្ចាស់ផ្ទះហ្វីលីពីនលទ្ធផល ៤ទល់១០ ចពោះកីឡាការិនី ថិប កាសានទ្រេនីកូល ក៏ទទួលបានមេដាយប្រាក់ ក្រោយចាញ់កីឡាការិនី វៀតណាមលទ្ធផល៩ទល់១១ និងកីឡាការិនី តេក្វាន់ដូWT ពេជ្រ ចរណៃ ទទួលបានមេដាយសំរឹទ្ធិ១ វិញ្ញាសាប្រយុទ្ធឯកត្តជន។
បញ្ជាក់ថា ការប្រកួត SEA GAMES លើកទី២៩ នៅប្រទេសម៉ាឡេស៊ី តេក្វាន់ដូ WT បានមេដាយ មាស១ និងសំរិទ្ធ៣រួមមាន៖ ស៊ន សៀវមី មេដាយមាស ខាស៊ី ធ័បស៍ មេដាយសំរិទ្ធ ស៊ីម រចនា មេដាយសំរិទ្ធ និងទួន ណាវុទ្ធ មេដាយសំរិទ្ធ ៕ ដោយ៖លី ភីលីព



