ភ្នំពេញ៖ ក្រុមកីឡា-កីឡាការិនីកម្ពុជា៣ប្រភេទចុងក្រោយ ការប្រកួតដែលដណ្តើមមេដាយសំរិទ្ធដូចគ្នា ជូនប្រទេសជាតិក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីនថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។

ចំពោះកីឡា៣ប្រភេទចុងក្រោយនេះរួមមានតេក្វាន់ដូ WT ចំបាប់ និងសូហ្វតិន្នីស សម្រាប់តេក្វាន់ដូ WTម្ចាស់មេដាយសំរិទ្ធ កីឡាការិនី ពេជ្រ ចរណៃ កីឡាករចំបាប់ អេ ង ផានិត ទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសា Greco Roman លើប្រភេទទម្ងន់៦៣គីឡូក្រាម និងកីឡាសូហ្វតិន្នីស (Soft Tennis) ទទួលបានមេដាយសំរឹទ្ធិ១ លើវិញ្ញាសាក្រុម។

ដោយការប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន កម្ពុជាឈរចំណាត់ថ្នាក់លេខ៧ ដោយដណ្តើមសរុបចំនួន៤១គ្រឿង ក្នុងនោះមេដាយមាស៤គ្រឿង មេដាយប្រាក់៦គ្រឿង និងសំរិទ្ធ៣១គ្រឿង៕ដោយ៖លី ភីលីព

