ក្មេងៗ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ បាល់ទាត់មួយរវាងក្រុម Cruzeiro និងក្រុមភ្ញៀវ Palmeiras ត្រូវបានគេជន្លៀសចេញទៅរកតំបន់សុវត្ថិភាពភ្លាម ក្រោយហេតុការណ៍ប្រយុទ្ធគ្នារវាងក្រុមអ្នកគាំទ្រក្រុម Cruzeiro ដែលពោរពេញទៅដោយកំហឹងជាមួយ នឹង ក្រុមបង្ក្រាបបាតុកររបស់ប្រទេសប្រេស៊ីល។
ក្រុមអ្នកគាំទ្របានបង្ហាញសកម្មភាព គប់ភ្លើងនិងកាំជ្រួចទាញកៅអីគប់កីឡាករក្រោយជឿជាក់ថា ក្រុមរបស់ខ្លួននឹងត្រូវបានកាត់ចេញពីលីកកំពូល របស់ប្រទេសប្រេស៊ីលនារដូវកាលក្រោយជាផ្លូវការ មិនធ្លាប់កើតមានឡើយក្នុងប្រវត្តិសាស្ត្រក្លឹបអស់រយៈពេល ៩៨ ឆ្នាំមកហើយ។ មានអ្នកគាំទ្រខ្លះបានចាកចេញពីកីឡាដ្ឋាននេះ ជាមុនទៅហើយដោយមើលឃើញ ស្ថានភាពមិនសូវល្អ ហើយជាលទ្ធផលនៃការប៉ះទង្គិចគ្នា មានមនុស្សរបួសមិនតិចនោះទេ ហើយនិងត្រូវបានចាប់ខ្លួនច្រើនផងដែរ។
អាជ្ញាកណ្តាលបានសម្រេចបញ្ចប់ការប្រកួតភ្លាមៗ ទោះបីជានៅសល់ពេល៥នាទីចុងក្រោយ នៃការប្រកួតក្តៅ ដោយសារសកម្មភាពហិង្សា កាន់តែខ្លាំងឡើងជាពិសេសនៅក្រោយការ រកបានគ្រាប់ទី២ របស់ក្រុមភ្ញៀវ Palmeiras នៅឯកីឡាដ្ឋានMineirao ៕
ប្រែសម្រួល:ស៊ុនលី