The Sunsports ចេញផ្សាយ នៅថ្ងៃអង្គារទី ១០ខែធ្នូនេះ បានសរសេរថាកំពូលកីឡាករ ខ្សែប្រយុទ្ធរបស់ ក្លឹបហង្សក្រហម Liverpoolកីឡាករ Sadio Mane បានក្លាយទៅ ជាគោលដៅថ្មីមួយ សម្រាប់ជំនួសតំណែងរបស់ កីឡាករ Neymar ដែលនៅតែកំពុងបន្ត ចិញ្ជឹមចិត្តក្នុងការចាកចេញ ពីក្លឹបបារាំង PSG៕
កាសែតបារាំងក៏បាន ធ្វើការអះអាង ដូចគ្នានេះផងដែរថា កីឡាករសញ្ជាតិ សេនេហ្គាល់វ័យ២៧ឆ្នាំរូបនេះ ត្រូវបានស្ថិតនៅក្នុងបញ្ជី ផែនការរួចមកហើយសម្រាប់ក្លឹបជើងឯក បារាំងមួយនេះនៅពេលដែល Neymar កីឡាករប្រេស៊ីល នឹងត្រូវបាន គេជឿជាក់ថា អាចផ្លាស់ទៅលេង Barcelona វិញនាឆ្នាំ ២០២០ខាងមុខនេះ។
Mane កំពុងខិតទៅនឹងមាន ឈ្មោះ ជាកីឡាករល្អបំផុត នៅអង់គ្លេស សម្រាប់រដូវកាល នេះក្រោយរកបាន៩គ្រាប់ មកហើយក្នុងការ ប្រកួតទាំង១៥ដងហើយ កាលពីរដូវកាលមុន ២៦គ្រាប់របស់ Mane បានជួយឲ្យ Liverpool លើកពានធំបំផុត របស់អ៊ឺរ៉ុប Champion League ទៀតផង៕
ប្រែសម្រួល:ស៊ុនលី