The Sunsports ចេញផ្សាយនៅថ្ងៃអង្គារទី ១០ ខែធ្នូនេះ បានសរសេរថាក្លឹបយក្សអេស្បាញ Barcelona បានធ្វើការងារលើតំណាក់កាល ចាប់ផ្តើមហើយ សម្រាប់ចចារផ្ទេរយកកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Inter Milan ម្នាក់ក្នុងគ្រាដែលកីឡាកររូបនេះ ក៏ជាកីឡាករគោលដៅ របស់ក្លឹបបិសាចក្រហម Man United ដូចគ្នាផងនោះ។
កីឡាករខ្សែប្រយុទ្ធឆ្នើម Lautaro Martinez បានផ្លាស់មកលេងជាមួយនឹងក្លឹបយក្សអ៊ីតាលី series A មួយនេះកាលពី១៨ខែមុនប៉ុណ្ណោះក្នុងតម្លៃត្រឹមតែ២០លានផោន ប៉ុន្តែដោយសារទំរង់លេងដ៏អស្ចារ្យរូបគេបានកើនឡើងតម្លៃខ្លួន ដល់ទៅជិត៥ដងនៃតម្លៃខ្លួនចាស់គឺប្រមាណជា ៩៣,៤ លានផោន។

ចាប់ដៃគូគ្នាជាមួយនឹងខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Lukaku រដូវកាលថ្មីនេះកីឡាករវ័យ២២ឆ្នាំ Martinez រកបាន១៣គ្រាប់មកហើយជូនក្លឹប ក្នុងពានរង្វាន់ក្នុងស្រុកខណៈដែល៥គ្រាប់ផ្សេងទៀតក្នុងពានរង្វាន់ Champion League៕
ប្រែសម្រួល:ស៊ុនលី
