កំពូលកីឡាករខ្សែប្រយុទ្ធ Erling Haaland នៅតែបន្តឈ្មោះ ជាកីឡាករវ័យក្មេងល្អបំផុត និងគោលដៅ សំខាន់សម្រាប់ក្លឹបធំៗ នៅអ៊ឺរ៉ុបដដែលទោះបី ជាមិនទាន់មានការសម្រេច ចិត្តណាមួយដើម្បី ចាកចេញពី ក្លឹបបច្ចុប្បន្ន Red Bull Salzburg ក្តី។
Haaland ក្នុងវ័យទើបតែ១៩ឆ្នាំ ជាខ្សែប្រយុទ្ធមាឌធំ និងរកគ្រាប់ បានច្រើនឲ្យក្លឹបរដូវកាលនេះ ទាំងនៅក្របខណ្ឌលីកកំពូល និង Champion League ហើយធ្លាប់បានធ្វើឲ្យក្លឹបនៅអង់គ្លេស ជាច្រើនភ្ញាក់ផ្អើលផងដែរដោយការធ្វើដំនើរទៅដល់ទីលានហ្វឹកហាត់ របស់ក្លឹប Man United ផងនិងក្លឹប Arsenal ផងរួចមកហើយ។
ព័ត៌មានចេញផ្សាយដោយ The Mirror នៅថ្ងៃនេះបែរជា បានចេញផ្សាយ ថាកីឡាកររូបនេះក្រោយបានបង្ហាញ វត្តមានក្នុងបរាជ័យលទ្ធផល២ទល់ នឹង០លើក្រុម Liverpool រួចមកបែរ ជាត្រូវបានគេមើលឃើញថាបានហោះ ទៅដល់ប្រទេស អាល្លឺម៉ង់ ក្នុងពេលដែលមានពាក្យចចាមអារ៉ាម នឹងអាចពិភាក្សាគ្នាជាមួយ នឹងក្លឹប Dortmund ទៅវិញ៕
ប្រែសម្រួល:ស៊ុនលី