ភ្នំពេញ៖លោក ស៊ូម សារឿន ក្លាយជាប្រធានសហព័ន្ធកី ឡាវ៉ូវីណាមកម្ពុជាអាណត្តិ ២០១៧-២០២១ ក្រោមការរៀបចំសន្និបាតវិសាមញ្ញា របស់សមាជិកប្រត្តិបតិចាស់ ក្រោយពីលោកប្រធានលាឈប់ដោយសារ មានជំងឺប្រចាំកាយ ឳកាលនេះដោយមានការ អញ្ជើញចូលរួមជាសក្សីពីលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា។
![](https://www.lookingtoday.com/wp-content/uploads/2019/12/2912.jpg)
សម្រាប់សមាជិកប្រត្តិបតិថ្មីមានចំនួន១៩រូបរួមមាន លោក ស៊ូម សារឿន ប្រធានថ្មី លោក កែវ ហុកលី លោក អ៊ុង សារ៉ាវ៉ាន់ លោក គិន ឆេងលី លោកជា ហុងរី លោក រស់ មុនិន្ទៈ លោក ថោង សុខាំភូ ជាអនុប្រធាន លោក អ៊ូ រតនា អគ្គលេខាធិការ លោក ឡុង សុផាត លោក កោ លីឃន លោក លាង ណារិទ្ធ លោក សយ សុវណ្ណា អគ្គលេខាធិការរង។
![](https://www.lookingtoday.com/wp-content/uploads/2019/12/2913.jpg)
លោក កៅ មករា អគ្គហិរញ្ញិក លោក យ៉ាំ ថៃសាន លោក ម៉េង សៅណេង អគ្គហិរញ្ញិករង លោក ទេព ជីវសុខុម លោក ម៉ិច សីហា លោកស្រី ប៉ុក ករុណា និងលោក ស៊ុ ជនសុវណ្ណៈជាសមាជិក។
![](https://www.lookingtoday.com/wp-content/uploads/2019/12/2914.jpg)
ចំពោះការរៀបចំសន្និបាតវិសាមញ្ញានេះឡើង ដោយសារតែសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាសហការជាមួយក្រសួង អប់រំកាយ និងកីឡាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកពិភពលោកលើកទី៦ “The 6th WVVF World Vovinam Championships 2019” ដែលនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនៅកម្ពុជា៕ដោយ៖លី ភីលីព
![](https://www.lookingtoday.com/wp-content/uploads/2019/12/2915.jpg)
![](https://www.lookingtoday.com/wp-content/uploads/2019/12/2916.jpg)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)