មកដល់សប្តាហ៍នេះ ទៅហើយ Man City ត្រូវបានមើលឃើញយ៉ាងច្បាស់ ហើយថាមានពិន្ទុឃ្លាតឆ្ងាយ ពីក្រុមកំពូលតារាង Liverpoolដល់ទៅ១៧ទៅហើយ ហើយក្នុងសប្តាហ៍នេះថ្ងៃអាទិត្យខ្លួនក៏នឹងត្រូវ ប៉ះជាមួយនឹងArsenal ទៀតផង។
ឆ្លើយតបទៅនឹងបញ្ហានេះ គ្រូបង្វឹកលោកPep បានបញ្ជាក់ថា Man City គឺជាជនរងគ្រោះខ្លួនឯងទៅនឹងអ្វីដែល ជាជ័យជំនះខ្លួនឯង កាលពីរដូវកាលមុននិង បន្ទាប់ពីបានបរាជ័យក្នុងការបន្តស្តង់ដារ ប្រកួតដែលខ្លួនធ្លាប់បានធ្វើឡើងកាលពី គ្រាដែលបានលើកពាន Premier League កាលពីរដូវកាលមុនផងដែរនោះ។
លោកPep បានបញ្ជាក់ទៀតថា ឯកទក្តកម្មដែល Man Cityបានលើកពានអង់គ្លេស ជាមួយនឹងពិន្ទុ១០០ និង៩៨កាលពីរដូវកាលមុននោះ គឺបានក្លាយទៅជាសំពាធ ដល់ក្រុមនៅរដូវកាលនេះហើយមិនត្រឹម តែប៉ុណ្ណោះលោកបានបញ្ជាក់ថា វាមិនមានជារឿងងាយស្រួលឡើយដែលអាច លើកពានអង់គ្លេសក្នុងកម្រិតពិន្ទុបែបនេះ ជាប់គ្នា៣ឬ៤រដូវកាលនោះ៕ ប្រែសម្រួល:ស៊ុនលី