កីឡា

គណៈប្រតិភូ គូ្របង្វឹក និងអត្តពលិកប៉េតង់១៨នាក់ ចូលរួមជើងឯកអាស៊ីលើកទី៣នៅវៀតណាម

ភ្នំពេញ៖ ក្រោយពីបញ្ចប់ បេសកកម្មព្រឹត្តិការណ៍កការ ប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានឹងបញ្ជូនគណៈប្រតិភូ គូ្របង្វឹក កីឡាករ-កីឡាការិនីចំនួន១៨នាក់ ចូលរួមការប្រកួតកីឡាប៉េតង់ជ្រើសរើស ជើងឯកអាស៊ីលើកទី៣ នៅប្រទេសវៀតណាម។

លោក សូម៉ៃ សុខគា អគ្គលេខាធិការសហព័ន្ធកីឡា បានប្រាប់ឲ្យដឹងថា សហព័ន្ធនឹងបញ្ជូនគណៈប្រតិភូ គូ្របង្វឹក កីឡាករ-កីឡាការិនីចំនួន១៨នាក់ ចូលរួមការប្រកួតដែលប្រព្រឹត្តចាប់ថ្ងៃទី១៧ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ក្នុងនោះគណៈប្រតិភូមួយរូប គូ្របង្វឹក៣នាក់ កីឡាករ៥នាក់ កីឡាការិនី៥នាក់ និងយុវជន៤នាក់។ ហើយការប្រកួតជើងឯកអាស៊ីមាន៨វិញ្ញាសារួមមានវិញ្ញាសាវាយយកពិន្ទុបុរសនារី និងយុវជន វិញ្ញាសាវាយ៣ទល់៣នាក់បុរសនារី និងយុវជន វិញ្ញាសាចម្រុះវាយ៣ទល់៣នាក់បុរស២នាក់ និងនារី១នាក់ និងបុរស១នាក់ និងនារី២នាក់។

លោកបានបន្តថា កីឡាករ៥រួមមានកីឡាករ សុខ ចាន់មាន កីឡាករ ញ៉ែម បូរ៉ា កីឡាករ ថោង ឈឿង កីឡាករ យ៉ា ចាន់ដារ៉ារិទ្ធ និងកីឡាករ យឹម សុភក្រ ប្រកួតលើវិញ្ញាសាវាយយកពិន្ទុបុរស វិញ្ញាសាវាយ៣ទល់៣នាក់បុរស វិញ្ញាសាចម្រុះវាយ៣ទល់៣នាក់បុរស២នាក់ ចំពោះកីឡាការិនី៥នាក់ក្នុងនោះកីឡាការិនី កែ ឡេង កីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុក ស្រីយ៉ា កីឡាការិនី ស្រ៊ាង សូរ៉ាឃីម និងកីឡាការិនី វង់ ចន្ថា ប្រកួតលើវិញ្ញាសាវាយយកពិន្ទុនារី វិញ្ញាសាវាយ៣ទល់៣នាក់នារី វិញ្ញាសាចម្រុះវាយ៣ទល់៣នាក់បុរស១នាក់ និងនារី២នាក់។

ចំណែកយុវជនមាន៤នាក់ គឺកីឡាករ ភាព សុរ៉ាឃឹម កីឡាករ កុយ ភក្ត្រា កីឡាករ ទីវ រដ្ឋា និងកីឡាករ ជា ហេងឧត្តមរស្មី ប្រកួតលើវាយយកពិន្ទុយុវជន វិញ្ញាសាវាយ៣ទល់៣នាក់យុវជន៕ ដោយ៖លី ភីលីព

Most Popular

To Top