កីឡា

BTV Cup៖ សៀង ចន្ធា រកបាន ២គ្រាប់ ស្របពេល U20 កម្ពុជា ចាញ់មីយ៉ាន់ម៉ាល្ងាចមិញ

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា បានបញ្ចប់បេសកកម្មក្នុងការប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិ BTV Cup 2019 នៅវៀតណាម ដោយទទួលបានត្រឹមលេខ ៤ ប៉ុណ្ណោះ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុម U20 មីយ៉ាន់ម៉ា ៤-២ កាលពីល្ងាចមិញ ។

ទោះបីក្រុមគោព្រៃជំទង់កម្ពុជា បានត្រឹមខកចិត្តក្នុងពានមិត្តភាពនេះក្ដី តែអ្នកគាំទ្រ នៅតែមានការចាប់អារម្មណ៍ ចំពោះខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរបស់កម្ពុជា សៀង ចន្ធា ដែលបានព្យយាម និងបំពេញភារកិច្ចរបស់ខ្លួនធ្វើយ៉ាងល្អ រហូតរកបាន ២គ្រាប់ម្នាក់ឯង ដើម្បីវាយបកទៅលើក្រុម U20 មីយ៉ាន់ម៉ា ក្នុងជំនួបដណ្ដើមចំណាត់ថ្នាក់លេខ ៣ ខាងលើ ។

គួរបញ្ជាក់ថា ក្រោយរងបរាជ័យក្រោមថ្វីជើងក្រុម U20 មីយ៉ាន់ម៉ាខាងលើ បានធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជា ទទួលបានត្រឹមចំណាត់ថ្នាក់លេខ ៤ ប៉ុណ្ណោះ ស្របពេលក្រុម U20 មីយ៉ាន់ម៉ា ទទួលបានចំណាត់ថ្នាក់លេខ៣ ។ រីឯការប្រកួតដណ្ដើមជើងឯកវិញ នឹងប្រកួតល្ងាចនេះ ដែលជាការជួបគ្នារវាងក្រុមមិត្តរួមជាតិ U20 វៀតណាម ប៉ះក្រុម Becamex Binh Duong ៕

Most Popular

To Top