ភ្នំពេញ៖កីឡាករសុខ ចាន់មាន និងកីឡាការិនីកែ ឡេងដណ្តើមមេដាយមាសដូចគ្នាលើវិញ្ញាសាវាយយកពិន្ទុក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី៣ “The 3rd Asian Patanque Championships 2019 Hanoi, Vietnam” នៅប្រទេសវៀតណាមនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

លោក សូម៉ៃ សុខគា អគ្គលេខាធិការសហព័ន្ធកីឡា និងប្រធានប្រតិភូបានប្រាប់ឲ្យដឹងថា កីឡាការិនី កែ ឡេងបានកឈ្នះកីឡាការិនីថៃក្នុងលទ្ធផល៤២ ទល់២៤ និងកីឡាករ សុខ ចាន់មាន ក៏បានយកឈ្នះកីឡាករថៃដូចគ្នាក្នុងលទ្ធផល៤៦ទល់៣៤ នៅវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាវាយយកពិន្ទុ ដោយយកឈ្នះកីឡាការិនីម្ចាស់វៀតណាម និងកីឡាករសុខ ចាន់មាន ឈ្នះកីឡាករឡាវ រីឯកីឡាករភាព សុរ៉ាឃឹមចាញ់កីឡាករថៃទទួលបានមេដាយសំរិទ្ធ៕ដោយ៖លី ភីលីព
