កីឡា

កម្ពុជាឈ្នះមេដាយមាស ១៣ គ្រឿង នៃជើងឯកពិភពលោក លើកទី៦នៅកម្ពុជា

ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជាគិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះឈ្នះមេដាយសរុបចំនួន ១៣គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកពិភពលោកលើកទី៦ “The 6th WVVF World Vovinam Championships 2019”នៅកម្ពុជា។


សម្រាប់មេដាយទំាង១៣គ្រឿងនោះរួមមានមេដាយមាស ៣គ្រឿងមេដាយប្រាក់ ៦គ្រឿង និងមេដាយសំរឹទ្ធ ៤គ្រឿង។ កីឡាការិនី ប៉ាល់ ឆរស្មី ដណ្តើមបានមេដាយមាសលើកវិញ្ញាសាមេគុនកាំបិតភ្លោះឯកត្តជននារី កីឡាករអេ វិរៈខាំឈិតភូថង ដណ្តើមបានមេដាយមាសលើកវិញ្ញាសាប្រយុទ្ធទម្ងន់៦៤គីឡូក្រាមឯកត្តជន ក្រោយយកឈ្នះកីឡាករវៀតណាម និងកីឡាការិនី ឯម ច័ន្ទកនិកា ទទួលបានមេដាយប្រាក់លើវិញ្ញាសាមេគុននារីឯកត្តជន៕ដោយ៖លី ភីលីព

Most Popular

To Top