The Mirror នៃចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍ទី ១៩ ខែធ្នូនេះបានសរសេរថាការផ្ទេរកីឡាករខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរបស់នវេកីឡាករ Erling Haaland គឺខិតជិតទៅនឹងលទ្ធផលជាផ្លូវការហើយខណៈដែលពេលវេលានៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះមុនខែមករាមកដល់ហើយក្នុងនោះ Man United កំពុងមានព័ត៌មាននាំមុខគេខ្លាំង។
ប៉ុន្តែនៅថ្ងៃនេះមានការអះអាងមួយបានបញ្ជាក់ថាកីឡាករ Haaland កំពុងចាប់ផ្តើមដល់វគ្គធ្វើការទាមទារកម្រៃរបស់ខ្លួនដែលបច្ចុប្បន្នទទួលបានត្រឹមតែ១លានផោនប៉ុណ្ណោះពីក្លឹប Salzburg ។ជាកុងត្រាដែលត្រូវបានធ្វើឡើងកាលពីឆ្នាំទៅប៉ុណ្ណោះក្រោយសម្រេចចិត្តផ្លាស់មកទីនេះហើយក៏បានរកបានទៅដល់២៨គ្រាប់ ក្នុងការប្រកួតត្រឹមតែ២២ដងឲ្យក្លឹប។
កន្លងមក Salzburg ធ្លាប់បានបញ្ជាក់ហើយថាកុងត្រាប្រាក់កម្រៃរបស់ Haaland គឺក្លឹបនឹងមិនហ៊ានឲ្យលើសពី៥លានផោនក្នុងមួយឆ្នាំឡើយ ប៉ុន្តែមកដល់ថ្ងៃនេះ Haaland បានប្រកាសថាខ្លួននឹងចង់បានប្រាក់កម្រៃខ្លួនទៅដល់៨លានផោន ក្នុងមួយឆ្នាំដើម្បីសម្រេចចិត្តថាចាកចេញឬនឹងនៅបន្តទីនេះ៕
ប្រែសម្រួល:ស៊ុនលី