ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជានាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ ដណ្តើមមេដាយមាស៣គ្រឿងបន្ថែមទៀតនៃព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៦ “The 6th WVVF World Vovinam Championships 2019”នៅកម្ពុជា។

សម្រាប់មេដាយទំាង៣គ្រឿងបានទៅលើកីឡាករ លី បូរ៉ាមី នៃវិញ្ញាសាសម្តែងមេគុនឯកត្តជនបុរស ក្រុមកីឡាការិនីវ៉ូវីណាមចំនួន៦នាក់ទទួលបានមេដាយមាសលើវិញ្ញាសាការពារខ្លួនជាក្រុមនារី និងក្រុមកីឡាករវ៉ូវីណាមចំនួន៦នាក់ទទួលបានមេដាយមាសលើវិញ្ញាសាការពារខ្លួនជាក្រុមបុរស។ដោយ៖លី ភីលីព

