ភ្នំពេញ:ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីប៉េតង់កម្ពុជា ចំនួន១៨នាក់ នឹងវិលត្រឡប់មកដល់មាតុប្រទេសវិញ នាថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៩នេះ នការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី៣ “The 3rd Asian Patanque Championships 2019 Hanoi, Vietnam” នៅប្រទេសវៀតណាមនោះ។
លោកប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យដឹងថា នៅវេលាម៉ោង១៣:០០រសៀលថ្ងៃទី២៣ខែធ្នូ ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីប៉េតង់កម្ពុជា នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយបញ្ចប់ការប្រកួតជើងឯកអាស៊ីនៅវៀតណាម និងទទួ លបានមេដាយមាសនោះ ។
បើតាមលោកសូ ម៉ៃសុខគា អគ្គលេខាធិការសហព័ន្ធ និងប្រធានប្រតិភូ អោយដឹងនោះថាកាលពីថ្ងៃទី២០ ខែធ្នូ ក្រុមកីឡាករឈុតធំ និងក្រុមកីឡាករយុវជនប៉េតង់កម្ពុជា ឈ្នះមេដាយមា សដូចគ្នា លើវិញ្ញសាវាយ៣ទល់៣បុរស និងយុវជន ក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើង ឯ ក អាស៊ីលើ កទី៣ “The 3rd Asian Patanque Championships 2019 Hanoi, Vietnam” នៅប្រទេសវៀតណាម ។
លោកសូ ម៉ៃសុខគា បានប្រាប់ឲ្យដឹងថា មេដាយមាស២គ្រឿងទៀតនេះ យកបានដោយកីឡាករ សុខ ចាន់មាន កីឡាករ ញ៉ែម បូរ៉ា កីឡាករ យ៉ា ចាន់ដារ៉ារិទ្ធ និង កីឡាករ យឹមសុភក្រយកឈ្នះក្រុមកីឡាករថៃក្នុងលទ្ធផល១៣ទល់១២នៅវគ្គផ្តាច់ព្រ័ត្រ ។ ចំណែកវិញ្ញាសាវាយ ៣ទល់៣នាក់យុវជន គឺមាន កីឡាករ កុយ ភក្ត្រា កីឡាករ ទីវ រដ្ឋា និងកីឡាករ ជា ហេងឧត្តមរស្មី ក៏ដណ្តើមមេដាយមាសដែរ ដោយឈ្នះកីឡាករថៃក្នុងលទ្ធផល១៣ទល់៤នៅវគ្គផ្តាច់ព្រ័ត្រ។
សរុបកម្ពុជាដណ្តើមបានមេដាយមាសចំនួន៤ និងសំរិទ្ធ ១ ដែលលើកមុនមេដាយមាស២នោះ គឺបានលើវិញ្ញាសាវាយយកពិន្ទុ កីឡាការិនី កែ ឡេង បានឈ្នះកីឡាការិនីថៃក្នុងលទ្ធផល៤២ ទល់២៤ និង កីឡាករ សុខ ចាន់មាន ក៏បានយកឈ្នះកីឡាករថៃដូចគ្នា ក្នុងលទ្ធផល៤៦ ទល់៣៤នៅវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញា សាវាយយកពិន្ទុ ដោយយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ វៀតណាម និងកីឡាករសុខចាន់មាន ឈ្នះកីឡាករឡាវ ។ ដោយឡែក កីឡាករ ភាព សុរ៉ាឃឹម ចាញ់កីឡាករថៃ ទទួលបានមេដាយសំរិទ្ធ លើវិញ្ញាសាវាយយកពិន្ទុនេះ៕ដោយ:លី ភីលីព