កីឡា

រកឃើញអ្នកជើងខ្លាំង នៃការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ និងការប្រកួតបុរសខ្លាំង ជាលើកទី២នៅខេត្តកំពត

ភ្នំពេញ៖ការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ និងការប្រកួតបុរសខ្លាំងជាលើកទី២ក្នុងពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២នៅខេត្តកំពតដែលប្រព្រឹត្តថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩បានរកឃើញអ្នកជើងខ្លាំងនាថ្ងៃទី២០ ខែធ្នូ ឆ្នៃ២០១២។


លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធលើកទម្ងន់កម្ពុជាបានប្រាប់ឲ្យដឹងថា ការប្រកួតនេះយើងរកឃើញកីឡាករ-កីឡាការិនីលើកទម្ងន់ឆ្នើមជាច្រើននាក់សម្រាប់ត្រៀមខ្លួនចូលរួមការប្រកួតជាតិ និងអន្តរជាតិ ជាពិសេសចូលរួមការប្រកួតSEA GAMES ២០២១ លើកទី៣១ នៅប្រទេសវៀតណាម និងលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួត។


ចំពោះកីឡាបុរសខ្លាំងនេះនឹងធ្វើការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ និងការប្រកួតបុរសខ្លាំងជាលើកទី២សម្រាប់វិញ្ញាសាទម្ងន់៥៥គ.ក្រ កីឡាការិនី រើន ស្រីនីត ទទួលបានមេដាយមាស កីឡាការិនី សេង បូរិន ទទួលបានមេដាយប្រាក់ និងកីឡាការិនី តាន់ ប៉ុច ទទួលបានមេដាយសំរិទ្ធ និងវិញ្ញាសាទម្ងន់៥៥គ.ក្របុរស កីឡាករ ទី ម៉ាច ទទួលបានមេដាយមាស កីឡាករ បូ ពេជ្រពណ្ណរាទទួលបានមេដាយប្រាក់ និងកីឡាករយីន សុវណ្ណ ទទួលបានមេដាយសំរិទ្ធ។


ចំពោះវិញ្ញាសាទម្ងន់៦៥គ.ក្របុរស កីឡាករ ឆាំ ពិស៊ិន ទទួលបានមេដាយមាស កីឡាករ ឌុច ប៊ុនរ័ត្ន ទទួលបានមេដាយប្រាក់ និងកីឡាករ ជុន ធួន ទទួលបានមេដាយសំរិទ្ធ។ វិញ្ញាសាទម្ងន់ក្រោម៧៥គ.ក្របុរស កីឡាករ ផេង គឹមហេង ទទួលបានមេដាយមាស កីឡាករ សៀង សម្បត្តិ ទទួលបានមេដាយប្រាក់ និងកីឡាករ យ៉ាន់ ម៉ម ទទួលបានមេដាយសំរិទ្ធ។

វិញ្ញាសាទម្ងន់៧៥គ.ក្រឡើងបុរស កីឡាករ ជឿម ពិសិដ្ឋ ទទួលបានមេដាយមាស កីឡាករ ហេង វុទ្ធី ទទួលបានមេដាយប្រាក់ និងកីឡាករ កែវ សុភ័ក្រ្ត ទទួលបានមេដាយសំរិទ្ធ៕ដោយ៖លី ភីលីព

Most Popular

To Top