កីឡា

FIFA ពិចារណា ការរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ ពិភពលោកនារី រៀងរាល់ ២ ឆ្នាំម្តង

ដូហា៖ ប្រធានសហព័ន្ធ កីឡាបាល់ទាត់ ពិភពលោក លោក Gianni Infantino បាននិយាយថា ព្រឹត្តិការណ៍បាល់ទាត់ ពិភពលោកនារី “Women’s World Cup” អាចនឹងត្រូវធ្វើឡើង រៀងរាល់ ២ ឆ្នាំម្តង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

លោកបានបន្តថា បច្ចុប្បន្នការប្រកួតនេះ ធ្វើឡើងរៀងរាល់៤ឆ្នាំម្តង ដោយជនជាតិអាមេរិក លើកពាននៅឆ្នាំ២០១៥ ហើយម្តងទៀត នៅខែកក្កដានេះ នៅប្រទេសបារាំង។

លោក Infantino បានបន្ថែម ថា លោកចាប់អារម្មណ៍ នឹងសំណើររបស់សហព័ន្ធបារាំង ក្នុងការបង្កើនចំនួនដង នៃព្រឹត្តិការណ៍ ប្រកួតបាល់ទាត់នារីទ្វេដង ពីព្រោះវាមានឥទ្ធិពល គួរឲ្យជឿសម្រាប់ការអភិវឌ្ឍន៍ នៃការប្រកួតនេះ បើប្រៀបធៀបនឹង បាល់ទាត់របស់ក្លិប។ យើងត្រូវមើលថា តើព្រឹត្តិការណ៍ធំ ៗ អ្វីខ្លះដែលយើងអាចបង្កើតបាន។ ដូច្នេះយើងកំពុងសិក្សា អំពីរឿងនេះ។

FIFA បានសម្រេច ពង្រីកការពង្រីក ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពិភពលោកនារី ពី២៤ទៅ៣២ ក្រុមនៅឆ្នាំ ២០២៣។ ម្ចាស់ផ្ទះនៃការប្រកួតនោះ នឹងត្រូវសម្រេច​នៅខែមិថុនា ដោយក្រុមប្រឹក្សា FIFA ។ FIFA បានទទួលការដេញថ្លៃ ពីប្រេស៊ីល ជប៉ុនកូឡុំប៊ី និងការចូលរួមរួមគ្នា ពីអូស្រ្តាលី និងនូវែលសេឡង់៕ ដោយ៖លី ភីលីព

Most Popular

To Top