ភ្នំពេញ៖ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ក្រុមកីឡាករ-កីឡាការិនីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅតែឈរកំពូលតារាងនៃព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ”ពានរង្វាន់តេជោសែន” លើកទី៥ ឆ្នាំ២០១៩ នៅមណ្ឌលកីឡាហែលទឹកតេជោសែនខេត្តកំពង់ចាម រៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមមេដាយចំនួន១៨គ្រឿងក្នុងនោះមេដាយមាស១១គ្រឿង មេដាយប្រាក់៥គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង រីឯក្លិបហែលទឹកក្រសួងមហាផ្ទៃដណ្តើមមេដាយចំនួន១៣គ្រឿង រួមមានមេដាយមាស៦គ្រឿង មេដាយប្រាក់៥គ្រឿង និងមេដាយសំរិទ្ធ១គ្រឿ២ង និងក្លិបហែលទឹកក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុដណ្តើមមេដាយចំនួន១៧គ្រឿង គឺមេដាយមាស១គ្រឿង មេដាយប្រាក់៦គ្រឿង និងមេដាយសំរិទ្ធ១០គ្រឿង។
ចំណែកក្លិបហែលទឹកប៉ារ៉ាអូឡាំពិកដ ណ្តើមមេដាយចំនួន៦គ្រឿង គឺមេដាយមាស២គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង និងក្លិបហែលទឹកនាគរាជខេត្តកំពង់ចាមដណ្តើមមេដាយចំនួន៦គ្រឿង គឺមេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង។
លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹកបានបញ្ជាក់ឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ ”ពានរង្វាន់តេជោសែន” លើកទី៥ ឆ្នាំ២០១៩នេះ នៅថ្ងៃទី២០ធ្នូខាងមុខនេះ មានពីរប្រភេទវិញ្ញាសាកីឡា គឺប្រភេទវិញ្ញាសាកីឡាហែលទឹកកម្រិតអាយុ (ហែលទឹកធម្មតា) អ្នកដែលអាចចូលរួមបាន ១ផ្នែកបុរស កីឡាករត្រូវមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ។ ២ផ្នែកនារី កីឡាការិនីត្រូវមានអាយុចាប់ពី១០ឆ្នាំឡើងទៅ និង៣ផ្នែកជនពិការ កីឡាករត្រូវគិតចាប់ពីS3 – s10 ។
ដោយ៖លី ភីលីព




