ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីប៉េតង់កម្ពុជាដណ្តើមមេដាយមាស ប្រាក់ និងសំរិទ្ធចំនួន៧គ្រឿងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី៣ “The 3rd Asian Patanque Championships 2019 Hanoi, Vietnam” នៅប្រទេសវៀតណាមដែលប្រព្រឹត្តិចាប់ថ្ងៃទី១៧ដល់២៣ ខែធ្នូ ឆ្នាំ២០១៩។

លោកសូ ម៉ៃសុខគា អគ្គលេខាធិការសហព័ន្ធ និងប្រធានប្រតិភូឲ្យដឹងថា យើងដណ្តើមចំនួន៧គ្រឿងរួមមានមេដាយមាសចំនួន៥គ្រៀង មេដាយចំនួនប្រាក់១គ្រឿង និងមេដាយចំនួនសំរិទ្ធ១គ្រឿង។ សម្រាប់មេដាយមាសទី១បានលើកកីឡាករ សុខ ចាន់មាន កីឡាករ ញ៉ែម បូរ៉ា កីឡាករ យ៉ា ចាន់ដារ៉ារិទ្ធ និង កីឡាករ យឹមសុភក្រយកឈ្នះក្រុមកីឡាករថៃក្នុងលទ្ធផល១៣ទល់១២នៅវគ្គផ្តាច់ព្រ័ត្រ ចំណែកមេដាយមាសវិញ្ញាសាវាយ ៣ទល់៣នាក់យុវជន គឺមាន កីឡាករ កុយ ភក្ត្រា កីឡាករ ទីវ រដ្ឋា និងកីឡាករ ជា ហេងឧត្តមរស្មី ក៏ដណ្តើមមេដាយមាសដែរ ដោយឈ្នះកីឡាករថៃក្នុងលទ្ធផល១៣ទល់៤នៅវគ្គផ្តាច់ព្រ័ត្រ។

លោកបានបន្តថា មេដាយមាសទី៣វិញ្ញាសាវាយយកពិន្ទុ កីឡាការិនី កែ ឡេង បានឈ្នះកីឡាការិនីថៃក្នុងលទ្ធផល៤២ ទល់២៤ និងមេដាយមាសទី៤កីឡាករ សុខ ចាន់មាន ក៏បានយកឈ្នះកីឡាករថៃដូចគ្នា ក្នុងលទ្ធផល៤៦ទល់៣៤នៅវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាវាយយកពិន្ទុដូចគ្នាយកឈ្នះកីឡាការិនីម្ចាស់ផ្ទះវៀតណាម និងកីឡាករសុខចាន់មាន ឈ្នះកីឡាករឡាវ ។

មេដាយមាសទី៥ ឬពានសមាគម លើក្រុមកីឡាការិនី ហើយមេដាយសំរិទ្ធ ១បានលើកីឡាករ ភាព សុរ៉ាឃឹម ចាញ់កីឡាករថៃ ទទួលបានមេដាយសំរិទ្ធ លើវិញ្ញាសាវាយយកពិន្ទុ និងមេដាយប្រាក់បានលើវិញ្ញាសាចម្រុះ៣នាក់ បុរស២នាក់ នារី១នាក់៕ដោយ:លី ភីលីព
