ភ្នំពេញ៖ ការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកប្រចាំថ្នាក់ជាតិ ២០១៩ ដែលប្រព្រឹត្តិចាប់ផ្តើម២៣ដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩នៅវិមានពហុកីឡដ្ឋាន រាជធានីភ្នំពេញ ដោយមានក្លិបចូលរួមចំនួន ១០ នៅទូទាំងប្រទេសកម្ពុជា។

សម្រាប់ក្លិបទាំង១០រួមមានក្លិបកីឡាសីដក់ ក្រសួងមហាផ្ទៃ ក្លិបកីឡាសីដក់ ក្រសួងការពារជាតិ ក្លិបកីឡាសីដក់មជ្ឈមណ្ឌលខ.ភ.ម ក្លិបកីឡាសីដក់វិទ្យាល័យព្រែកស្លែង ក្លិបកីឡាសីដក់មន្ទីរអប់រំខេត្តកណ្តាល ក្លិបកីឡាសីដក់ យុវខេមរា ក្លិបកីឡាសីដក់អូឡាំពិក ក្លិបកីឡាសីដក់បានលុង ក្លិបកីឡាសីដក់ដេអិន និងក្លិបកីឡាសីដក់អង្គការមិត្តសម្លាញ់។ ដែលមានកីឡាករ-កីឡាការិនីចំនួន១០៣នាក់ក្នុងនោះកីឡាការិនិ២៩នាក់។

សហព័ន្ធបានដាក់៣វិញ្ញាសាចូលរួម គឺវិញ្ញាសាបុរស៣នាក់ទល់៣នាក់ “កម្រិតក១” មានចំនួន៥ក្រុម វិញ្ញាសាបុរស៣នាក់ទល់៣នាក់ “កម្រិតក២” មានចំនួន១០ក្រុម និងវិញ្ញាសានារី៣នាក់ទល់៣នាក់ មានចំនួន៦ក្រុម៕ដោយ៖លី ភីលីព
