កីឡា

Arsenal ត្រៀមលុយសុទ្ធ៤០លានផោន បូកកីឡាករម្នាក់ដើម្បីសុំ ទិញNdidi ពីLeicester City

The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃចន្ទទី២៣ ខែធ្នូនេះ បានសរសេរថាការផ្លាស់មកដល់របស់លោក Mike Arteta នោះគ្រូបង្វឹករូបនេះបានដឹងខ្លួន យ៉ាងច្បាស់ណាស់ថាចាំបាច់ត្រូវ តែពង្រឹងសមត្ថភាពការពារ របស់ក្លឹបឡើងវិញមុនគេក្នុងនោះ ក្លឹបបានត្រៀមលុយ៤០លានផោន បូកនឹងកីឡាករម្នាក់ផងដែរ ដើម្បីទិញឲ្យបានខ្សែការពារឆ្នើមម្នាក់មកវិញ។

Wilfred Ndidi បានបង្ហាញទំរង់ការពារដ៏ល្អឲ្យក្លឹប Leicester City ដែលជាលទ្ធផលក្លឹបកំពុងឈរនៅលេខរៀងទី២ ក្នុងតារាងបច្ចុប្បន្ន។ កីឡាករខ្សែការពាររូបនេះបានក្លាយទៅជាគោលដៅរបស់Arsenal តាំងតែពីមុនការមកដល់ របស់លោកArteta ហើយក្នុងនោះក្លឹបបានយល់ព្រមក្នុងការ ចាយលុយសុទ្ធ៤០លានផោន បូករួមនឹងខ្សែការពារម្នាក់របស់ខ្លួនគឺ Granit Xhakaដើម្បីចចារការងារ ផ្ទេរលើកនេះ។

Ndidiបានផ្លាស់មកជួយ Leicester City កាលពីឆ្នាំ២០១៧ ហើយក្នុងវ័យ២៣ឆ្នាំគេបានបង្ហាញខ្លួន១២០លើក មកហើយជូនក្លឹបនិង២០លើក សម្រាប់រដូវកាលនេះនិងជួយរកគ្រាប់បាល់បាន២ គ្រាប់ផងដែរ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top