កីឡា

Riyad បែបធ្លោយមាត់ បង្ហើប ប្រាប់ថា Fernandinho នឹងចាកចេញពីក្លឹប រដូវក្តៅនេះ

The Sunsports ចេញផ្សាយនៅ ថ្ងៃអង្គារទី២៤ ខែធ្នូនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Riyad Mahrez បែបទំនងជាបានបង្ហើបថាវិរៈបុរសម្នាក់ របស់ក្លឹបដែល មានឈ្មោះ Fernandinho នឹ ងអាចចាកចេញពី ក្លឹបហើយ នៅរដូវក្តៅនេះ។

ទោះបីជាកីឡាករ និងក្លឹបតែងតែ បានបដិសេធអំពីព័ត៌មាន ចាកចេញក្តីប៉ុន្តែយោងតាមកុងត្រា ជាក់ស្តែងរបស់កីឡាករប្រេស៊ីលរូបនេះ នឹងផុតកំណត់នៅរដូវក្តៅនេះហើយ ទាំងដែលមិនមានការ ពិភាក្សាគ្នាណាត្រូវបាន ធ្វើឡើងរវាងក្លឹបនិងកីឡាករ ឡើយ។

ការធ្លោយមាត់ប្រាប់របស់កីឡាករ Mahrez ត្រូវបានធ្វើឡើងដោយចៃដន្យ លើវិដេអូយូធូបមួយ ដែលធ្វើឡើង ជាមួយនឹង Sky Sportsដោយបញ្ជាក់ថាវា គឺជារដូវកាលចុងក្រោយហើយ របស់ Fernandinho ហើយបន្ទាប់មកត្រូវបាន មិត្តរួមក្លឹបកីឡាករ Mendy តបថាគេមិនគួរនិយាយ រឿងនេះឡើយ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top