The Sunsports ចេញផ្សាយ នៅថ្ងៃអង្គារទី២៤ខែធ្នូនេះ បានឲ្យដឹងថាក្រោយរកគ្រាប់បាល់បានហ៊ែតទ្រីក ក្នុងការប្រកួតវគ្គជម្រុះ Champion League ចុងក្រោយមកកីឡាករប្រេស៊ីល Gabriel Jesus ត្រូវបានគេដាក់ឈ្មោះ ឲ្យថាជាកីឡាករ ខ្សែប្រយុទ្ធបម្រុងល្អបំផុតលើលោក។
ប៉ុន្តែយោងតាមការបញ្ជាក់ របស់កីឡាករផ្ទាល់ខ្លួនវិញ ចុងក្រោយនេះបានបង្ហាញឲ្យគ្រប់គ្នាឃើញថា រូបគេពិតជាចង់ក្លាយទៅជាកីឡាករ ជម្រើសដំបូងបង្អស់ឈុត១១នាក់ គ្រប់ពេលក្រោមការដឹកនាំ របស់លោក Pep Guardiola ទោះបីជាបច្ចុប្បន្ន លោកតែងតែបានដាក់ឲ្យ Aguero និង Sterling ក្នុងការចាប់ដៃគូជាមួយគ្នាក្តី។
Jesus ត្រូវបានគេមើលឃើញថា ជាកីឡាករ ក្នុងនាមជាកីឡាករជំនួស តំណែងរបស់ Aguero ប៉ុណ្ណោះប៉ុន្តែតាមការបញ្ជាក់ចុងក្រោយ របស់កីឡាករប្រេស៊ីលរូបនេះបាននិយាយបែបនេះថា Aguero មិនមែនជាកីឡាករវ័យក្មេងទៀតឡើយ ដូចនេះឧិកាសសម្រាប់ខ្លួនក្នុងនាមជាខ្សែប្រយុទ្ធជួរមុខនោះ នឹងអាចកើតឡើងក្នុងពេលឆាប់ៗ នេះជាមិនខាន៕
ប្រែសម្រួល:ស៊ុនលី