The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃពុធទី២៥ខែធ្នូនេះ បានឲ្យដឹងថាកីឡាករប្រេស៊ីលឆ្នើម Phillipe Coutinho គឺកំពុងធ្វើការពិចារណាក្នុងការត្រឡប់ មកលេងជាមួយនឹងលីកកំពូលអង់គ្លេសវិញ ក្នុងគ្រាដែលមានក្លឹបធំៗ សុទ្ធតែបានបង្ហាញបំណងចង់ បានរូបគេដូចជា Chelsea, Spurs និង Man United។
ប្រភពដដែលបានសរសេរទៀតថា កីឡាកររូបនេះគឺនឹងត្រូវតែសម្រេចចិត្ត ផ្ទេរមកអង់គ្លេសប្រសិនបើក្លឹប Bayern Munich នឹងមិនអើពើអំពីការងារទិញ យករូបគេចេញដាច់ចេញពីក្លឹប Barcelona ទេនោះហើយកុងត្រាខ្ចីជើង ដែលនឹងត្រូវបញ្ចប់នារដូវកាលនេះទៅហើយ។
ទំរង់លេងរបស់គេជាមួយនឹងលីកកំពូលអាល្លឺម៉ង់ គឺមិនអន់ឡើយហើយកំពុងធ្វើឲ្យ Bayern Munich ដើម្បីពិចារណាក្នុងការចាយលុយ ប្រមាណជា១២០លានផោន ដើម្បីទិញយកកីឡាកររូបនេះដាច់ចេញពី Barcelona៕
ប្រែសម្រួល:ស៊ុនលី