The Sunsports ចេញផ្សាយនៅថ្ងៃពុធ ទី២៥ ខែធ្នូនេះ បានសរសេរថាទីបំផុត កីឡាករខ្សែប្រយុទ្ធជើងចាស់ ដ៏មានបទពិសោធ Mario Mandzukic បានសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលមួយក្នុងការ ចាកចេញពីក្លឹបJuventus ហើយប៉ុន្តែក្លឹបថ្មីនោះគឺ មិនមែនជាMan Unitedដូចដែរ ព័ត៌មានធ្លាប់បានចេញ ផ្សាយកន្លងមកនោះទេ។
បិសាចក្រហម Man United បានចាប់អារម្មណ៍ជាមួយ កីឡាកររូបនេះតាំងតែពីឆ្នាំ២០១៨មកម្ល៉េះ ហើយព័ត៌មានក៏តែងតែបានជួយ ចេញផ្សាយអំពីទំនាក់ទំនងរវាងកីឡាកររូបនេះផងដែរ ជាមួយនឹងក្លឹបអង់គ្លេសនេះ ប៉ុន្តែចុងក្រោយកីឡាករវ័យ ៣៣ឆ្នាំរូបនេះបែរជាបានសម្រេចចិត្តទៅ លេងជាមួយនឹងក្លឹបខ្លាំង របស់ប្រទេសកាតាទៅវិញដែលមានឈ្មោះថា Al Duhail។
ដូចនេះក្លឹបបិសាចក្រហម Man Unitedក្រោមការដឹកនាំ របស់លោកOle Solskjareគឺត្រូវបានគេជឿជាក់ថា នឹងផ្តោតសំខាន់តែទៅលើគោលដៅ ចុងក្រោយមួយរបស់ខ្លួនគឺកីឡាករវ័យ១៩ឆ្នាំErling Haaland ប៉ុណ្ណោះ៕
ប្រែសម្រួល:ស៊ុនលី