កីឡា

Leicester City ដែលកំពុងឈរលេខ២ លើតារាងអាចនាំយក កីឡាករឆ្នើមម្នាក់របស់ Juventus នៅខែមករានេះ

The Sunsports ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៦ខែធ្នូនេះ បានសរសេរថាក្លឹប Leicester City បានចុះឈ្មោះក្នុងបញ្ជីក្លឹប ដែលនឹងអាចចចារក្នុងការទិញយក កីឡាករខ្សែការពារតម្លៃ៣៤លានផោនម្នាក់ ដែលកំពុងឲ្យក្លឹបជើងឯកអ៊ីតាលី Juventus។

កីឡាករ Rugani ក៏មានឈ្មោះជាកីឡាករគោលដៅរបស់ក្លឹបកាំភ្លើងធំ Arsenal តាំងតែពីរដូវក្តៅមុនផងដែរ ប៉ុន្តែនឹងអាចទំនងផ្លាស់មក លេងជាមួយនឹងក្លឹបអង់គ្លេសនេះ ចាប់ដៃគូជាមួយនឹងកីឡាករ មានបទពិសោធផ្សេងទៀតដូចជា Jonny Evan និង Caglar Soyuncu ក្រោមការដឹកនាំរបស់លោក Brendan Rodgers។

ក្លឹបដែលកំពុងស្ថិតនៅកំពូលតារាងលេខរៀងទី២មាន១០ពិន្ទូតាមពីក្រោយហង្សក្រហម Liverpool នេះមានកីឡាករបម្រុងនៅតំបន់ការពារកណ្តាលតែម្នាក់គត់គឺកីឡាករ Wes Morgan ដែលវាបានក្លាយទៅជារឿងចាំបាច់ដែលក្លឹប ត្រូវតែបន្ថែមសមាជិកនៅតំបន់ការពារទៀតឲ្យទាល់តែបាន៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top