ភ្នំពេញ៖សហព័ន្ធកីឡាវាយ កូនឃ្លីលើតុកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ សម្រាប់ឆ្នាំ២០១៩ និងអបអរសាទរទិវាជ័យជម្នះ៧មករា ខួបលើកទី៤១ ដែលប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី០២ ដល់ ថ្ងៃទី០៧មករាឆ្នាំ២០២០ខាងមុខនេះ នៅសាលដំបូលទូកថ្មី ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានបញ្ជាក់ក្នុងសេចក្តីជួនដំណឹងអោយដឹងថា ព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិកីឡាវាយកូនឃ្លីលើតុប្រចាំឆ្នាំ២០១៩ និង អបអរសាទរទិវាជ័យជម្នះ៧មករា ខួបលើកទី៤១ (៧មករា១៩៧៩-៧មករា២០២០) នៅថ្ងៃទី២មករាខាងមុខនេះ មានវិញ្ញាសាប្រកួតចំនួន៤ គឺវិញ្ញាសាក្រុមបុរសក្របខណ្ឌ ក១ វិញ្ញាសាវាយគូបុរសក្របខណ្ឌក១-ក២ វិញ្ញាសាឯកត្តជនបុរស ក្របខណ្ឌក១-ក២ និង វិញ្ញាសាឯកត្តជននារីក្របខណ្ឌក១-ក២ ។
សូមជម្រាបថា ការដាក់ពាក្យចូលរួមប្រកួត គឺចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី០១ខែមករាឆ្នាំ២០២០ វេលាម៉ោង០៨:៣០នាទីព្រឹកជួបជុំសមាគម ក្លិប ដើម្បីប្រជុំចាប់ឆ្នោតនៅទីស្នាក់ការសហព័ន្ធកីឡាវាយកូនឃ្លីលើតុ ស្ថិតក្នុងពហុកីឡដ្ឋានជាតិ (សាលដំបូលទូកថ្មី) ៕ ដោយ៖លី ភីលីព


