ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានប្រកាសបើកការប្រកួតកីឡាពានរង្វាន់ ៧ មករា ដើម្បីអបអរសាទរទិវា ៧មករា ១៧៩៧ -៧ មករា ឆ្នាំ២០២០ ជាផ្លូវការហើយ។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតធ្វើឡើងដើម្បីអបអរសាទរទិវា ៧មករា ១៩៧៩–២០២០ ហើយក៏ជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៣នេះ សម្រាប់ត្រៀមការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២០ នាពេលខាងមុខនេះ។ ព្រឹត្តិការណ៍នេះចាប់ផ្ដើម ពីថ្ងៃទី៣រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ដែលដាក់អោយប្រកួតនូវ កីឡាចំនួន២ប្រភេទ គឺបាល់ទាត់ និងប៉េតង់ ។
ការប្រកួតនេះ បាល់ទាត់មាន១២ក្រុម បែងចែកចេញជា៤ពូល ដោយមួយពូលៗមាន ៤ក្រុម រីឯប្រភេទកីឡាប៉េតង់ ចែកចេញជាប្រភេទយុវជន និងវ័យចាស់ សម្រាប់យុវជនមាន៨ក្រុម បែងចែកចេញជា ២ពូលដោយមួយពូលៗមាន៤ក្រុម និងវ័យចាស់មាន១៦ បែងចែកចេញជា ៤ពូលដោយមួយពូលៗមាន៤ក្រុម។
កីឡាបាល់ទាត់ និងកីឡាប៉េតង់យើងចាប់ផ្តើម ការប្រកួតជាផ្លូវការនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ។ គួរបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលការិយាល័យអប់រំកាយ និង កីឡាខេត្ត កណ្ដាលរៀបចំធ្វើជារៀងរាល់ឆ្នាំ មិនដែលខានឡើយ ៕
ដោយ៖ លី ភីលីព