កីឡា

Greenwood ឈរលើតារាង កីឡាករក្រោមអាយុ១៩ឆ្នាំ ល្អបំផុត នៅតំបន់អ៊ឺរ៉ុប

បង្ហាញខ្លួន ក្នុងការប្រកួតចុងក្រោយបំផុតមួយ កាលពីយប់ថ្ងៃ Boxing Day កីឡាករខ្សែប្រយុទ្ធ វ័យក្មេង Greenwood នៅតែបន្តរកគ្រាប់បាល់ បាននិងជួយ ឲ្យក្រុមយកឈ្នះ Newcastle ក្នុងលទ្ធផល ដល់ទៅ៤ទល់នឹង០ ក្នុងទឹកដី Old Trafford។

ជាលទ្ធផលតាមរយៈគ្រាប់បាល់មួយនេះ បានធ្វើឲ្យ Greenwood បានក្លាយទៅជា កីឡាករ ដែលមានគ្រាប់បាល់ ច្រើនជាងគេបំផុត ក្នុងចំណោមកីឡាករឆ្នើមៗ តំបន់អ៊ឺរ៉ុប អាយុក្រោម១៩ឆ្នាំ និងនៅគ្រប់ លីកកំពូលទាំងអស់ គឺនាំមុខទាំងយុវជនឆ្នើម របស់ក្លឹប Barcelona និង Real Madrid ទៀតផង។

ការផ្តល់ពិន្ទុនេះបានធ្វើឲ្យ Greenwood ក្លាយជាកីឡាករវ័យក្មេង ដែលមានសក្តានុពល និងល្អបំផុតក្នុងចំណោម កីឡាករអាយុក្រោម១៩ឆ្នាំទាំងអស់ នៅតំបន់អ៊ឺរ៉ុប ដោយរកបានសរុប៣គ្រាប់ និងតាមពីក្រោយដោយកីឡាករ របស់ក្លឹប Barcelona កីឡាករ Ansu Fati កីឡាករ Rodrygo របស់ក្លឹប Real Madrid និងកីឡាករ Joshua Zirkzee របស់ក្លឹប Bayern Munich ដែលសុទ្ធតែរកបាន២គ្រាប់ ដូចគ្នាគិតត្រឹមរដូវកាលនេះ៕ ប្រែសម្រួល:ស៊ុនលី

Most Popular

To Top